FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេច។ នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះបានលើកឡើងថា «លទ្ឋផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជារយៈពេលជាង ៣០ឆ្នាំចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។ សម្តេចបានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។ សូមបញ្ជាក់ថា លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីប្រភពនានា បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ … Continue reading សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបឋមនៃការបោះឆ្នោតបង្ហាញថា ប្រជាពលរដ្ឋច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed